ថ្ងៃឈប់សម្រាកនៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០១២

កាលបរិច្ឆេទ ចំនួនថ្ងៃ ចំថ្ងៃ ឈ្មោះថ្ងៃឈប់
០១ មករា១ ថ្ងៃអាទិត្យបុណ្យ​ចូលឆ្នាំ​សកល
០៧ មករា១ ថ្ងៃសៅរ៍ទិវាបុណ្យ ៧ មករា
០៧ កុម្ភៈ១ ថ្ងៃអង្គារបុណ្យ​មាឃបូជា
០៨ មីនា១ ថ្ងៃព្រហស្បតិ៍ទិវា​នារី​អន្ដរជាតិ
១៣-១៤-១៥ មេសា៣ ថ្ងៃសុក្រ សៅរ៍ អាទិត្យបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ
០១ ឧសភា១ ថ្ងៃអង្គារទិវា​ពលកម្ម​អន្ដរជាតិ
០៥ ឧសភា១ ថ្ងៃសៅរ៍បុណ្យ​វិសាខបូជា
០៩ ឧសភា១ ថ្ងៃពុធព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល
១៣-១៤-១៥ ឧសភា៣ ថ្ងៃអាទិត្យ ច័ន្ទ អង្គារព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
០១ មិថុនា១ ថ្ងៃសុក្រទិវាកុមារអន្តរជាតិ និង ទិវាកុមារកម្ពុជា
១៨ មិថុនា១ ថ្ងៃច័ន្ទព្រះរាជ​ពិធីបុណ្យ​ចំរើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី វររាជមាតា នរោត្តម មុនីនាថ សីហនុ
២៤ កញ្ញា១ ថ្ងៃច័ន្ទទិវាប្រកាសរដ្ឋធម្មនុញ្ញ
១៤-១៥-១៦ តុលា៣ ថ្ងៃអាទិត្យ ច័ន្ទ អង្គារពីធីបុណ្យភ្ជុំបិណ្ឌ
២៩ តុលា១ ថ្ងៃច័ន្ទព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
៣១ តុលា១ ថ្ងៃពុធព្រះរាជ​ពិធីបុណ្យ​ចំរើន​ព្រះជន្ម ព្រះវររាជបិតា ព្រះបាទសម្តេច ​ព្រះនរោត្តម សីហនុ
០៩ វិច្ឆិកា១ ថ្ងៃសុក្រទិវាបុណ្យឯករាជ្យជាតិ
២៧-២៨-២៩ វិច្ឆិកា៣ ថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ
១០ ធ្នូ១ ថ្ងៃច័ន្ទទិវាសិទ្ធិមនុស្សអន្តរជាតិ

ពិធីបុណ្យទាន​របស់​ប្រទេស​កម្ពុជា

បុណ្យចូលឆ្នាំថ្មី

ជាបុណ្យប្រពៃណីចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរ ដែលខ្មែរគ្រប់រូបសំអាត តុបតែង ផ្ទះ ធ្វើបុណ្យដាក់ទាន និង លេងល្បែងប្រជាប្រិយ៏ ។

បុណ្យច្រត់ព្រះនង្គ័ល

ជាបុណ្យច្រត់ព្រះនង្គ័លដែលប្រព្រឹត្ដទៅនូវរដូវធ្វើស្រែ និងមាន និម្មតរូប នង្គ័លនិងសំណាប។

បុណ្យដាក់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ

ជាបុណ្យរំលឹកដល់អ្នកស្លាប់។ ១៥ថ្ងៃក្រោយមកគឺជាការដាក់ បិណ្ឌប្រព្រឹត្ដទៅតាមវត្ដអារាម។

បុណ្យកឋិនទាន

ជាបុណ្យសាសនាដែលមានចំនួន ២៩ថ្ងៃ ជាពេលដែលប្រជាជនធ្វើក្បួនដង្ហែរទៅវត្ដ អារាមដែលលោកសង្ឃត្រូវប្ដូរស្បង់ជីពរចាស់។

បុណ្យឯករាជ្យជាតិ

ធ្វើឡើងដើម្បីរំលឹកខួបទទួលឯករាជ្យពីប្រទេសបារាំង។

បុណ្យអ៊ុំទូក

ជាបុណ្យដែលមានការប្រណាំងទូក និងជាការអោយសញ្ញាថាដល់រដូវចាប់ត្រី និងជារដូវដែលចរន្ដទឹកទន្លេសាបបានហូរត្រឡប់ចូលទន្លេមេគង្គវិញហើយ។ ក្នុងពិធីបុណ្យនេះប្រជាជនច្រើនកុះករ មកមើលការប្រណាំងទូក បាញ់កាំជ្រួច បណ្ដែតប្រទីបនៅ ភ្នំពេញ។