ពាក្យ​ដែល​ត្រូវសរសេរ​ជាមួយ ណ

ខាងក្រោមនេះ​ជា​ពាក្យ​ដែល​ត្រូវ​សរសេរ​ជាមួយ ណ (យោងតាម​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ជួនណាត​)

ពាក្យខុស ពាក្យ​ត្រូវ​សរសេរ​នឹង ណ
កំនត់ កំណត់
កំនើត កំណើត
កំនើន កំណើន
ចំនងជើង ចំណងជើង
ចំនាយ ចំណាយ
ចំនី ចំណី
ចំនូល ចំណូល
ចំនេញ ចំណេញ
ចំនែក ចំណែក
ចំនោម ចំណោម
ដំនាក់ ដំណាក់
ដំនើរ ដំណើរ
ដំនោះ ដំណោះ
បំនង បំណង
សំនល់ សំណល់
សំនុំ សំណុំ
សំនូម សំណូម
សំនួរ សំណួរ
សំនើច សំណើច
ឥនទាន ឥណទាន

ក្រៅពីពាក្យខាងលើនេះមាននូវពាក្យជាច្រើនទៀត ។